FAQ

Frequentcy questions & answers

  • តើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីឲ្យជៀសវាងការឆ្លងមេរោគរបេង?

    ដើម្បីការពារការឆ្លងមេរោគរបេង៖

    1. អ្នកជំងឺពេលក្អកកណ្តាស់ត្រូវយកកន្សែងរីក្រមាខ្ទប់មាត់ដើម្បីការពារកុំឲ្យឆ្លងទៅអ្នកដទៃ
    2. កុំខាក ឬស្តោះនៅលើផ្លូវ ពាសវាលពាសកាល
    3. ទៅជួបពិភាក្សាជាមួយគ្រូពេទ្យឬបុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឲ្យទាន់ពេលវេលា​ នៅពេលដែលអ្នកសង្ស័យថាមានជំងឺរបេងសូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
  • តើជំងឺរបេងមានរោគសញ្ញាអ្វីខ្លះ?
    • ជំងឺរបេងជាជំងឺឆ្លង វាមិនមែនជាជំងឺសួពូជទេ​ហើយវាអាចបណ្តាលឲ្យមនុស្សស្លាប់បានវាបង្កឡើងដោយសារមេរោគ បាក់តេរីហៅថា បាក់ស៊ីដឹកុក ឬ ហៅថា បេកា
    • ជំងឺរបេងអាចកើតឡើងនៅលើសរីរាង្គជាច្រើនក្នុងសារពាង្គកាយរបស់មនុស្ស ប៉ុន្តែភាគច្រើនវាកើតនៅលើសួតរបស់យើង
    • មេរោគរបេងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើមគឺនៅពេលអ្នកជំងឺក្អក កណ្តាស់
    • រោគសញ្ញាដែលសង្ស័យថាមានជំងឺរបេង គឺក្អកលើសពី២១ថ្ងៃ (៣ សប្តាហ៍) គ្រុនក្តៅ​ ស្រៀវស្រាញនៅពេលល្ងាច និងបែកញើស។
  • តើធ្វើដូចម្តេចទើបទទួលបានឱសថប្រឆាំងមេរោគអេដស៍ លេប?

    AVR ជាឱសថប្រឆាំងមេរោគអេដស៍ ហើយកន្លែងដែលអាចស្វែងរកឱសថ ARV បានគឺមាននៅតែក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ហើយចំពោះអ្នកជំងឺដែលទទួលបានឱសថ ARV លុះត្រាតែគោរពទៅតាមលក្ខណៈវិនិច្ឆ័យរបស់គ្រូពេទ្យ។

  • តើអ្នកគួរធ្វើដូចម្តេចដើម្បីកុំឲ្យឆ្លងមេរោគអេដស៍?

    មធ្យោបាយបង្ការ ការឆ្លងជំងឺអេដស៍៖

    1. ស្មគ្រ័ចិត្តធ្វើតេស្តឈាមដើម្បីដឹងពីស្ថានភាពរបស់ខ្លួន
    2. ជៀសវាងការប្រើរបស់មុតស្រួចរួមគ្នា
    3. ប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវជាមួយដៃគូរួមភេទខាងក្រៅ
    4. ពិភាក្សាការបង្ការជាមួយដៃគូ និងមិត្តរួមការងារ
    5. ស្មោះត្រង់ប្តី១ប្រពន្ធ១។
  • តើអ្នកមានដឹងថាមេរោគអេដស៍មិនអាចឆ្លងតាមអ្វីខ្លះ?

    មេរោគអេដស៍មិនអាចឆ្លងតាម៖

    • ចាប់ដៃគ្នា
    • អោបថើបគ្នា
    • ការហូបចុករួមគ្នា
    • ប្រើបង្គន់រួមគ្នា
    • ការធ្វើដំណើររួមគ្នា
    • មូសខាំ
    • ទៅរៀនសាលាជាមួយគ្នា
  • តើមេរោគអេដស៍ឆ្លងតាមអ្វីខ្លះ?  

    មេរោគអេដស៍ឆ្លងតាម៖

    • ការរួមភេទដែរមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ
    • តាមឈាម (ការប្រើប្រាស់របស់មុតស្រួចរួមគ្នា និងការបញ្ចូលឈាមដែលមិនបានពិនិត្យ)
    • ពីម្តាយទៅទារក​ (ពេលទារកនៅក្នុងផ្ទៃ ពេលស្រ្តីសម្រាលកូន ពេលបំបៅដោះកូន)។
  • តើមេរោគអេដស៍ជាអ្វី?

    មេរោគអេដស៍ជាវីរុសដែលធ្វើឲ្យភាពស៊ាំរបស់សារពាង្គកាយចុះខ្សោយ។ ជំងឺអេដស៍ ជាចង្កោមរោគសញ្ញាដែលកើតក្រោយពេលភាពស៊ាំរបស់សារពាង្គកាយចុះខ្សោយ។

  • តើសមាសភាគសុខភាពបន្តពូជមានអ្វីខ្លះ?

    ១. ចំណេះដឹង

    ២. សិទ្ធិ

    ៣. ការបង្កកំណើត

    ៤. ការថែទាំផ្ទៃពោះ

    ៥. ការសម្រាល

    ៦. ការថែទាំក្រោយពេលសម្រាល

    ៧. ការពន្យាកំណើត

    ៨. ការបង្ការ និងព្យាបាលជំងឺកាមរោគ

  • តើអ្វីជាសុខភាពបន្តពូជ?  

    សុខភាពបន្តពូជ គឺជាស្ថានភាពដែលមានសុខមាលភាពសង្គម ប្រាជ្ញាស្មារតី និងសារពាង្គកាយ ទាំងស្រុងពាក់ព័ន្ធនឹងមុខងារ និងដំណើរការរបស់ប្រព័ន្ធបន្តពូជ។

  • តើអ្វីទៅជាសុខភាព​?

    សុខភាព គឺជាស្ថានភាពដែលមានសុខមាលភាព សង្គម ប្រាជ្ញាស្មារតីនិងសារពាង្គកាយទាំងស្រុងដោយគ្មានជំងឺ ឬពិការភាព។

Our Current Partners

  • Bread for the World

    MISEREOR

    SCIAF

Our Previous Partners

  • Trocaire

    Canadian Catholic Organization for Development and Peace

    World Food Program

  • UN Women

    USAID

    The Global Fund

  • Cafod

    CAFOD